លោក ប៉ិល សំណាង និងលោកស្រី ពាក សិលា ដឹកនាំដាំកូនឈើ ៥០០ដើម នៅស្រុកថ្មពួក

បន្ទាយមានជ័យ ៖ ក្រោមការចង្អុលបង្ហាញ និងឧបត្ថម្ភដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រធានកិត្តិយសសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ (IPA) និងលោកជំទាវ កែ សួនសុភី ឯកឧត្តម កែ សួនសុភាព ប្រធានក្រុមការងារអភិវឌ្ឍយុវជនខេត្តបន្ទាយមានជ័យ និងលោកជំទាវ ព្រហ្ម រដ្ឋា នៅរសៀលថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៣ នេះ លោក ប៉ិល សំណាង អនុប្រធានសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ ខេត្តបន្ទាយមានជ័យ ជាតំណាងលោក សៅ សំរិត ប្រធានសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ ខេត្តបន្ទាយមានជ័យ និងលោកស្រី ពាក សិលា ប្រធានក្រុមការងារអភិវឌ្ឍយុវជនស្រុកថ្មពួក ព្រមទាំងក្រុមការងារ បានចុះដាំកូនឈើ ចំនួន ៥០០ដើម នៅទីតាំង ចំនួន ២ គឺ ទី១. នៅក្នុងបរិវេណវិទ្យាល័យ ចំណេះទូទៅនិងបច្ចេកទេសបន្ទាយឆ្មារ ក្នុងភូមិស្រះជ្រៃ និងទី២. នៅក្នុងបរិវេណវត្តបន្ទាយឆ្មារ ក្នុងភូមិបន្ទាយឆ្មារ ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។

សូមបញ្ជាក់ជូនថា កម្មវិធីដាំកូនឈើនេះ រៀបចំដោយសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ ខេត្តបន្ទាយមានជ័យ សហការជាមួយក្រុមការងារអភិវឌ្ឍយុវជនស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ដោយមានការអញ្ជើញចូលរួមពីសំណាក់អាជ្ញាធរភូមិ ឃុំ ស្រុក គណៈគ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សជាច្រើននាក់ផងដែរ៕

























Theme images by Radius Images. Powered by Blogger.