ពិធីសូត្រមន្ត និងពិសាអាហារសាមគ្គីរបស់សមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ អបអរសាទរបុណ្យចូលឆ្នាំថ្មី


ភ្នំពេញ ៖ រសៀលថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៣ ឯកឧត្តម អ៊ូ វណ្ណា ប្រធានក្រុមប្រឹក្សាភិបាលសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ និងលោកជំទាវ អ៊ុំ បុទុម បានអញ្ជើញជាអធិបតីពិធីសូត្រមន្ត របស់សមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ (IPA) ដើម្បីអបអរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំថោះ នៅទីស្នាក់ការកណ្តាលសមាគម ស្ថិតនៅក្នុងភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញ ខណ្ឌសែនសុខ។

បន្ទាប់ពីបញ្ចប់ពិធីសូត្រមន្ត ក្រុមការងារសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ ក៏បានរៀបចំកម្មវិធីពិសាអាហារសាមគ្គីរួមគ្នា អមដោយតន្ត្រីច្រៀងរាំ យ៉ាងសប្បាយរីករាយ និងស្និទ្ធស្នាលក្រៃលែង។

ក្នុងឱកាសនោះក៏មានការអញ្ជើញចូលរួមពីឯកឧត្តមបណ្ឌិត ទូច វណ្ណៈ ប្រធានសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ និងលោកជំទាវ ហោ វ៉ាន់នី ព្រមទាំងអស់លោក លោកស្រី នាងកញ្ញាជាអនុប្រធានក្រុមប្រឹក្សាភិបាល អនុប្រធានគណៈកម្មាធិការប្រតិបត្តិ អគ្គលេខាធិការ អគ្គលេខាធិការរង ប្រធានការិយាល័យនានា និងសមាជិក សមាជិការបស់សមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ ជាច្រើនរូបផងដែរ៕ 











































Theme images by Radius Images. Powered by Blogger.