លោក យ៉ាន់ ពណ្ណវេហា ប្រគល់អំណោយឯកឧត្តម ស សុខា និងលោកជំទាវ ជូនពលរដ្ឋក្នុងខេត្តតាកែវ
តាកែវ ៖ ព្រឹកថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៣ នេះ លោក យ៉ាន់ ពណ្ណវេហា សមាជិកគណៈកម្មាធិការប្រតិបត្តិសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ ជាតំណាងឯកឧត្តមបណ្ឌិត ទូច វណ្ណៈ ប្រធានសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ និងក្រុមការងារ បាននាំយកអំណោយរបស់ឯកឧត្តម ស សុខា ប្រធានកិត្តិយសសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ និងលោកជំទាវ កែ សួនសុភី ប្រគល់ជូនលោក ម៉ាត់ វូម៉ា ដែលជួបគ្រោះថ្នាក់ឆក់ខ្សែភ្លើងបណ្តាលឲ្យពិការដៃទាំងសងខាង និងមានការខ្វះខាតផ្នែកជីវភាព រស់នៅភូមិកំពង់អំពិល ឃុំបូរីជលសារ ស្រុកបូរីជលសារ ខេត្តតាកែវ។
អំណោយឯកឧត្តម ស សុខា និងលោកជំទាវ ដែលលោក យ៉ាន់ ពណ្ណវេហា និងក្រុមការងារ បានប្រគល់ជូនពលរដ្ឋនាឱកាសនោះ រួមមាន ៖ ថវិកា ចំនួន ៤០ម៉ឺនរៀល អង្ករ ចំនួន ១បាវ មី ចំនួន ២កេស ទឹកបរិសុទ្ធ ចំនួន ២កេស និងត្រីខកំប៉ុង ចំនួន ២យួរ៕
Post a Comment