ឯកឧត្តម សុខ ចំណាន រៀបចំខួបលើកទី៧២ ថ្ងៃកំណើតគណបក្សប្រជាជនកម្ពុជា នៅខេត្តអ៉ិបារ៉ាគិ ប្រទេសជប៉ុន
ជប៉ុន ៖ នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្ដម សុខ ចំណាន ប្រធានក្រុមការងារទទួលបន្ទុកតំបន់អ៉ិបារ៉ាគិ នៃក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជា នៅទ្វីបអាស៊ីខាងកើត និងអាគ្នេយ៍ និងជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ហេង សួរ ប្រធានក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជា នៅទ្វីបអាស៊ីខាងកើត និងអាគ្នេយ៍ បានរៀបចំពិធីអបអរសាទរខួបអនុស្សាវរីយលេីកទី៧២ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា និងជួបសំណេះសំណាលជាមួយសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជានៅខេត្តអ៉ិបារ៉ាគិ នៃប្រទេសជប៉ុន ក្រោមអធិបតីភាពឯកឧត្តម ទុយ រី ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ប្រចាំប្រទេសជប៉ុន។
ក្នុងពិធីនេះក៏មានការអញ្ជើញចូលរួមពីសមាជិក សមាជិកា នៃគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាប្រចាំប្រទេសជប៉ុន ប្រធានសាខា និងអនុប្រធានសាខាគណបក្ស សរុបចំនួន ១៥០នាក់។
ជាកិច្ចចាប់ផ្តេីមឯកឧត្ដម សុខ ចំណាន បាននាំយកនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ ប្រកបដោយក្តីនឹករឮកពីសំណាក់ឯកឧត្តម ហេង សួរ និងបានធ្វើរបាយការណ៍សង្ខេបជូនគណៈអធិបតី និងអង្គពិធីអំពីលទ្ធផលនៃក្រុមការងារទទួលបន្ទុកតំបន់អ៉ិបារ៉ាគិ សម្រេចបានក្នុងរយៈពេលកន្លងមក។
ជាកិច្ចបន្ទាប់ឯកឧត្ដម ទុយ រី ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាប្រចាំប្រទេសជប៉ុន បានថ្លែងសំណេះសំណាល និងផ្តល់កិត្តិយសអញ្ជើញប្រគល់កាតសមាជិកគណបក្ស និងនាឡិកា ESEA ដែលជាអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្ដម ហេង សួរ ជូនដល់អនុប្រធានសាខាសកម្មជន ចំនួន ១៦រូប។
បន្ទាប់មកឯកឧត្ដម សុខ ចំណាន ប្រធានក្រុមការងារទទួលបន្ទុកតំបន់អ៉ិបារ៉ាគិ បានផ្តល់កិត្តិយសប្រគល់សៀវភៅកូនប្រុសច្បងដ៏មានឥទ្ធិពល កូនប្រុសច្បងនាយករដ្ឋមន្ត្រី ជូនដល់សមាជិក-សមាជិកា។
ជាចុងបញ្ចប់សមាជិក សមាជិកា នៃអង្គពិធីទាំងអស់ បានចូលរួមពិសាអាហារសាមគ្គី រាំលេងកម្សាន្តជុំគ្នា ប្រកបដោយភាពស្និទ្ធស្នាល និងរីករាយក្រៃលែង និងបានផ្ញើក្តីនឹករលឹក ការគោរពស្រលាញ់ ក៏ដូចជាសេចក្តីថ្លែងអំណរគុណចំពោះឯកឧត្តម ហេង សួរ តាមរយៈឯកឧត្តម សុខ ចំណានផងដែរ៕
Post a Comment