លោក ពេញ ទិត្ថារ៉ា ប្រគល់អំណោយឯកឧត្តមបណ្ឌិត ស សុខា និងលោកជំទាវ ជូនពលរដ្ឋនៅខេត្តស្វាយរៀង

ស្វាយរៀង ៖ នៅព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៣ នេះ លោក ពេញ ទិត្ថារ៉ា ប្រធានសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ ក្រុងស្វាយរៀង និងលោក សឿ សន ប្រធានសមាគមសម្ព័នសារព័ត៌មានឯករាជ្យ ស្រុកស្វាយទាប ជាតំណាងលោកវេជ្ជបណ្ឌិត រស់ ថុន ប្រធានសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ ខេត្តស្វាយរៀង និងក្រុមការងារ បាននាំយកអំណោយឯកឧត្តមបណ្ឌិត ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានកិត្តិយសសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ (IPA) និងលោកជំទាវ កែ សួនសុភី ប្រគល់ជូនសមាជិក សមាជិកាសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ ក្រុងស្វាយរៀង ចំនួន ២នាក់ ដែលកំពុងសម្រាលកូន និងព្យាបាលរបួសនៅក្រុងស្វាយរៀង។

អំណោយឯកឧត្តមបណ្ឌិត ស សុខា និងលោកជំទាវ ដែលក្រុមការងារ បានប្រគល់ជូនសមាជិក សមាជិកាសមាគម IPA ទាំង ២នាក់ នាឱកាសនោះរួមមាន ៖ ទី១. អ្នកកំពុងសម្រាលកូន ទទួលបានថវិកា ចំនួន ៨០ម៉ឺនរៀល និងទឹកបរិសុទ្ធ ចំនួន ២កេស និងទី២. អ្នករងរបួសកំពុងសម្រាកព្យាបាល ទទួលបានថវិកា ចំនួន ៤០ម៉ឺនរៀល និងទឹកបរិសុទ្ធ ចំនួន ២កេស៕




Theme images by Radius Images. Powered by Blogger.