រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ ស្នើសាកល្បងដាក់ប្រព័ន្ធ 5G មុនគេ នៅក្នុងបុរីប៉េងហួតបឹងស្នោរ
រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ នឹងស្នេីសុំទៅរាជរដ្ឋាភិបាលក្នុងការសាកល្បងដំណេីរសេវា 5G នៅបុរីប៉េងហួតមុនគេនៅពេលអនាគត។
លើកឡើងក្នុងពេលចុះពិនិត្យវឌ្ឍនភាពគុណភាពសេវាទូរសព្ទ ដើម្បីបង្ហាញពីវឌ្ឍនភាពការងារលើកកម្ពស់គុណភាពសេវាទូរគមនាគមន៍ក្នុងបុរីប៉េងហួត ស្ថិតនៅសង្កាត់និរោធ ខណ្ឌច្បារអំពៅ កាលពីពេលថ្មីៗនេះថា លោក ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍បានឲ្យដឹងថា លោកនឹងលើកសំណើទៅរាជរដ្ឋាភិបាលក្នុងការសាកល្បងដំណេីរសេវា 5G នៅបុរីប៉េងហួតមុនគេនាពេលខាងមុខ។ ជាមួយគ្នានេះ លោកក៏ស្នើដល់អ្នកមានលទ្ធភាពអាចទិញទូរសព្ទដែលអាចប្រេីបានទាំង 4G និង 5G ឱ្យបានកាន់តែច្រេីន ព្រោះបច្ចុប្បន្នមានត្រឹមប្រមាណ៤០ម៉ឺនគ្រឿង។
កន្លងទៅនេះ បញ្ហាសេវាទូរសព្ទរអាក់រអួលនៅតាមបុរី បានបង្កការរំខាននិងប៉ះពាល់អារម្មណ៍ដល់ប្រជាពលរដ្ឋជាច្រើន។ បញ្ហានេះប្រមុខរដ្ឋាភិបាលបានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាឲ្យលុបចោលរាល់កិច្ចសន្យាផ្តល់សិទ្ធិផ្តាច់មុខឲ្យទៅក្រុមហ៊ុនផ្តល់សេវាទូរស័ព្ទ និងសេវាអ៊ីនធើណេតនៅគ្រប់បុរីទាំងអស់។
Post a Comment