ប្រគល់អំណោយឯកឧត្តម ស សុខា និងលោកជំទាវ ជូនគ្រួសារសមាជិកសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ ខេត្តស្វាយរៀង


ស្វាយរៀង ៖ ព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៣ នេះ លោក ណាំ សាវ៉ន ប្រធានកិត្តិយសសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ ស្រុកស្វាយទាប លោក សឿ សន ប្រធានសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ ស្រុកស្វាយទាប និងលោក ពេញ ទិត្ថារ៉ា ប្រធានសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ ក្រុងស្វាយរៀង ជាតំណាងលោកវេជ្ជបណ្ឌិត រស់ ថុន ប្រធានសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ ខេត្តស្វាយរៀង ព្រមទាំងក្រុមការងារ បាននាំយកអំណោយរបស់ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានកិត្តិយសសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ (IPA) និងលោកជំទាវ កែ សួនសុភី ចំនួន ១,៥២០,០០០រៀល និងទឹកបរិសុទ្ធ ចំនួន ៣កេស ប្រគល់ជូនលោកស្រី នាង សុគន្ធា ត្រូវជាភរិយារបស់លោកប្រធានសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ ស្រុកស្វាយទាប ដែលមានជំងឺធ្ងន់ធ្ងរកំពុងសម្រាកព្យាបាលនៅគេហដ្ឋាន។

អត្ថបទ ៖ ទឹម ស៊ីវឿន




Theme images by Radius Images. Powered by Blogger.