ពិធីបើកការដ្ឋានសាងសង់ផ្លូវក្រាលខ្សាច់ភ្នំ១ខ្សែ ប្រវែង ៣,៩០០ ម៉ែត្រ ពីភូមិព្រែកពក ទៅភូមិត្រពាំងថ្ម


នៅព្រឹកថ្ងៃចន្ទ ១២កើត ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក​ ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៣

ឯកឧត្តមបណ្ឌិត តូច ប៉ូលីវ៉ា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំថ្នាធ្នង់ ដោយមានការចូលរួមពី លោក អភិបាលរងស្រុក លោក លោកស្រី អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំ លោកមេឃុំ លោកនាយប៉ុសិ៍រដ្ឋបាលឃុំ លោកមេភូមិ បងប្អូនប្រជាពលរដ្ឋ បានអញ្ជេីញជាអធិបតីក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវក្រាលខ្សាច់ភ្នំ១ខ្សែរ ប្រវែង ៣,៩០០ម៉ែត្រ តភ្ជាប់ពីភូមិព្រែកពក ទៅភូមិត្រពាំងថ្ម ស្ថិតក្នុងឃុំថ្នាធ្នង់ ស្រុករំដួល ខេត្តស្វាយរៀង ។

ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត តូច ប៉ូលីវ៉ា បានមានប្រសាសន៍ផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត ឯកឧត្ដម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្ត និងឯកឧត្ដមនាយឧត្ដមសនីយ៍ ខ្វាន់ ស៊ាម ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុករំដួល មកជូនដល់ អង្គពិធីផងដែរ ។

ឯកឧត្តម បានបន្តថា​ សមិទ្ធផលទាំងនេះ និងសមិទ្ធផលផ្សេងៗទៀត ដែលលេចឡើងនៅក្នុងមូលដ្ឋានរបស់យើង គឺជាលទ្ធផលដែលកើតចេញពីផ្លែផ្កានៃសុខសន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យ ដែលជាមនុញ្ញផល នៃគោលនយោបាយឈ្នះ-ឈ្នះនិងការដឹកនាំដ៏ត្រឹមត្រូវប្រកបដោយគតិបណ្ឌិត របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។

ឯកឧត្តមបន្ថែមថា​ ចំពោះការស្ថាបនាផ្លូវនេះ មិនមែនជាគម្រោងចុងក្រោយនោះទេ នៅថ្ងៃនេះយើងកសាងជាផ្លូវក្រាលខ្សាច់ភ្នំ ប៉ុន្តែទៅថ្ងៃមុខ ក៏នឹងអាចប្រែក្លាយផ្លូវនេះពីផ្លូវក្រាលខ្សាច់ភ្នំទៅជាផ្លូវចាក់បេតុង ឬកៅស៊ូតែម្ដង ដើម្បីឆ្លើយតបទៅនឹងតម្រូវការនៃការប្រើប្រាស់ផ្លូវ និងការដឹកជញ្ជូនផ្សេងៗរបស់បងប្អូនប្រជាពលរដ្ឋ ដែលចេះតែមានការកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ ស្របទៅនឹងការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យរបស់ប្រទេសជាតិយើង ។






























Theme images by Radius Images. Powered by Blogger.